មុខងារ និងភារកិច្ច
សកម្មភាពនិង ផលិតផលសម្រេចបាន
ក. ស្រូវ
មុនឆ្នាំ២០០៥ ខេត្តកណ្តាលខ្វះស្រូវជាង៤ម៉ឺនតោនជារាងរាល់ឆ្នាំ ។ ចាប់ពីឆ្នាំ២០០៨ មកសល់ស្រូវជាង២ម៉ឺនតោន។ ឆ្នាំ២០១៣កន្លងមកនេះយើងសល់ស្រូវ ៩៦,១១៧តោន(ទិន្នផលកើនឡើង ៣%ជារៀងរាលឆ្នាំ)។
ខ. បន្លែ និងដំណាំរួមផ្សំ
បន្លែ និងដំណាំរួមផ្សំមានបរិមាណកើនឡើង និងគុណភាពបាននឹងកំពុងកែលម្អរ ។
គ. ការងារនីតិកម្មកសិកម្ម
នៅឆ្នាំ២០០៩ ដេប៉ូ និងក្រុមហ៊ុនសំភារៈកសិកម្មមាន១៩៧ ក្នុងនោះមាន១២៣មានច្បាប់ និង៧៤គ្មានច្បាប់។ រហូតដល់ឆ្នាំ២០១៣-២០១៤នេះ មាន៣៥៥ កន្លែង មានច្បាប់៣២៧កន្លែង មានតែ ២៨កន្លែងលួចលាក់បន្តិចបន្ទូចតាមរដូវកាលតែប៉ុណ្ណោះ ។
ឃ ការងារផ្សព្វផ្សាយ និងបណ្តុះបណ្តាល
បង្កើតបានយុទ្ធការតាមដានផ្សព្វផ្សាយនិងវាយតម្លៃ
មន្ត្រីជំនាញខេត្ត ស្រុក
បង្កើតបានសហគមន៍កសិករ ២០សហគមន៍ និង១៤៤ក្រុមកសិករទៀត ត្រៀមបំពេញលក្ខខ័ណ្ឌជាសហគមន៍ក្នុងឆ្នាំ២០១៦
ភ្នាក់ងារផ្សព្វផ្សាយកសិកម្មឃុំ មានចំនួន៧២នាក់ ស្រី៣៦នាក់
ភ្នាក់ងារផ្សព្វផ្សាយកសិកម្មភូមិមានចំនួន ៦៦៤នាក់ ស្រី៤៥នាក់
ភ្នាក់ងារសុខភាពសត្វភូមិមានចំនួន ៦១៤នាក់ ស្រី៣៥នាក់
កសិករគ្រូ១៤នាក់ (ស្រូវ+បន្លែ)
ក្រុមកសិករចិញ្ចឹមមាន់ ដាំស្រូវ និងបន្លែ៧៥ តាមរយះគម្រោង VVOB ។
ស្ថានភាពសក្តានុពលផលិតកម្មក្នុងខេត្តកណ្តាល
ស្រូវវស្សា៤០០០០ha ប្រាំង៦៥០០0ha ។ថ្វីត្បិតស្រូវវស្សាតិចតែផ្ទៃដីផលិតស្រែប្រាំងឈរលំដាប់ថ្នាក់លេខ៣ បន្ទាប់ពីព្រៃវែង និង តាកែវ ។
ដំណាំអនុផល ៣៦៩៥០ha ក្នុងនោះបន្លែគ្រប់មុខ ១០២៥៤ha ។
ការចិញ្ចឹមសត្វមានសក្តានុពលខ្ពស់បើប្រៀបធៀបទៅនឹងខេត្តផ្សេងទៀត។ កសិដ្ឋានជ្រូកមានចំនួន៥៨,មាន់២១២,ទា២៦, ការចិញ្ចឹមលក្ខណះគ្រួសារមានគ្រប់ផ្ទះ។
ផែនការយុទ្ធសាស្ត្រមន្ទីរ
បង្កើនផលិតភាពពិពិធកម្មកសិកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម
ជម្រុញធ្វើឲ្យប្រសើរឡើងសេវាកម្មផ្សព្វផ្សាយកសិកម្ម
ពង្រើកទីផ្សារផលិតផលកសិកម្ម
ការិយាល័យចំណុះមន្ទីរ
ការិ.ក្សត្រសាស្ត្រ, ការិ.ផ្សព្វផ្សាយ, ការិ.សហគមន៍, ការិ.កសិឧស្សាហកម្ម, ការិ.គ្រឿងយន្តកសិកម្ម, ការិ.រដ្ឋបាល, ការិ.ផែនការ-គណនេយ្យ, ការិ.ផលិតកម្ម និងបសុព្យាបាល, ការិ.នីតិកម្មកសិកម្ម និងការិ.ដំណាំកៅស៊ូ ។
ការិយាល័យស្រុក ក្រុងទាំង ១១
មុខងារ និងភារកិច្ច
លើកផែនការដឹកនាំ និងជម្រុញផែនការ អនុវត្តកសិកម្មក្នុងខេត្ត ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ គ្រប់គ្រងមន្ត្រីរាជការ ថវិកាទ្រព្យសម្បត្តិរបស់មន្ទីរកសិកម្មខេត្ត ឲ្យត្រឹមត្រូវតាមគោលការច្បាប់ ។ ផ្សព្វផ្សាយ ជម្រុញណែនាំ និងត្រួតពិនិត្របញ្ជា បទដ្ឋានបច្ចេកទេស និងច្បាប់ក្នុងវិស័យកសិកម្ម ដល់គ្រប់ការិយាល័យចំណុះ ស្រុក មណ្ឌលកសិកម្ម ឃុំ ភូមិ និងដល់កសិករ ។ ផ្តល់ការគាំទ្របច្ចេកទេសកសិកម្មគ្រប់ផ្នែកដល់កសិករ និងដៃគូចូលរួម និងលើកទឹកចិត្តអង្គការវិជ្ជាជីវៈសហគមន៍នានា និងការបង្កើតសហគមន៍អភិវឌ្ឍន៍នានាពាក់ព័ន្ធវិស័យកសិកម្ម ដើម្បីកែលម្អរផលិតកម្ម និងផលិតភាពវិកវកសិកម្មគ្រប់ផ្នែក ។

