មុខងារ និងភារកិច្ច
ផ្នែកតាមដាន និងការវាយតម្លៃសហគមន៍កសិកម្ម
១. តាមដានវាយតម្លៃរាល់ដំណើរការប្រតិបត្តិការ មុខរបរ និងការប្រព្រឹត្តទៅរបស់សហគមន៍កសិកម្ម
២. ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ថវិការមូលនិធីអភិវឌ្ឍន៍សហគមន៍កសិកម្ម
៣. បង្កើនការគ្រប់គ្រង វាយតម្លៃលើវឌ្ឍនភាពរបស់សហគមន៍កសិកម្ម
៤. ទទួលអនុវត្តភារកិច្ចផ្សេងៗទៀត ដែលថ្នាក់ដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មប្រគល់អោយ
ផ្នែកនីតិកម្ម ដោះស្រាយវិវាទ និងសវនកម្មសហគមន៍កសិកម្ម
១. ផ្សព្វផ្សាយគោលនយោបាយច្បាប់ និងបទដ្ឋានគតិយុត្តក្រោមច្បាប់ស្ដីពីសហគមន៍កសិកម្ម ព្រមទាំងច្បាប់ពាក់ព័ន្ធដល់សហគមន៍ និងអ្នកពាក់ព័ន្ធ
២. ចូលរួមតាមដានវាតម្លៃការអនុវត្តច្បាប់ និងសម្របសម្រួលដោះស្រាយបណ្ដឹងតវ៉ា និងវិវាទរបស់សហគមន៍ និងសហភាពសហគមន៍កសិកម្ម
៣.លើកសំណើរ និងវិធានការពាក់ព័ន្ធចំពោះការអនុវត្ត ខុសឆ្គងលើនិតិវិធី និងច្បាប់ពាក់ព័ន្ធជាធរមានរបស់សហគមន៍ សហភាពសហគមន៍កសិកម្ម ជូនការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
៤. ណែនាំពីនីតិវិធីចុះបញ្ជីគណនេយ្យដល់សហគមន៍កសិកម្ម
៥. បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់សវនកម្មផ្ទៃក្នុងរបស់សហគមន៍កសិកម្ម
៦. ត្រួតពិនិត្យបច្ចេកទេសលើការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម
៧. ផ្ដល់ជំនួយបច្ចេកទេស លើការរៀបចំតារាងតុល្យការ និងរបាយការណ៍ហិរញ្ញវត្ថុដល់សហគមន៍កសិកម្ម
៨. តាមដានការអនុវត្តន៍កាត្វកិច្ចសវនកម្មរបស់សហគមន៍កសិកម្ម
៩. សម្របស្រួលការងារជម្រះបញ្ជីសហគមន៍កសិកម្មត្រូវរំលាយ
ផ្នែកអប់រំ បណ្ដុះបណ្ដាលធនធានមនុស្ស និងអភិវឌ្ឍន៍មុខជំនួញ
១. សិក្សា និងរៀបចំឯកសារបច្ចេកទេសសម្រាប់បណ្ដាលធនធានមនុស្ស និងពង្រឹងសមត្ថភាពដល់សហគមន៍
២. អនុវត្តន៍កម្មវិធីផ្សព្វផ្សាយអប់រំ បណ្ដុះបណ្ដាលពង្រឹងដល់សហគមន៍
៣. សម្របសម្រួល និងគាំទ្របច្ចេកទេស កសិកម្ម វារីវប្បកម្ម កៅស៊ូ ក្សេត្រ-រុក្ខកម្មដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
៤. សម្របសម្រួលការធ្វើមុខជំនួញ និងទីផ្សាររវាងសហគមន៍ និងសហភាពសហគមន៍កសិកម្ម ជាមួយផ្នែកឯកជន ដៃគូរអភិវឌ្ឍន៍ ឬផ្នែកពាក់ពន្ធ័ផ្សេងៗ
៥. ប្រមូលព័ត៌មានទីផ្សារ និងផ្សព្វផ្សាយជំនាញដល់សហគមន៍កសិកម្ម
៦. សម្របសម្រួលវេទិការមុខជំនួញ និងការតាំងផលិតផលរបស់សហគមន៍កសិកម្ម
៧. សិក្សារ និងវាយតម្លៃពីស្ថានភាពសេដ្ឋកិច្ច របស់សហគមន៍កសិកម្មដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ព្រមទាំងផ្ដល់ព័ត៌មានទីផ្សារដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
ផ្នែករដ្ឋបាលផែនការគណនេយ្យ និងបង្កើតចុះបញ្ជីសហគមន៍
១. រៀបចំកសាងផែនការថវិការ និងផែនការសកម្មភាពការងារការិយាល័យ
២. សម្របសម្រួល និងគាំទ្រដល់កសិករក្នុងការបង្កើត និងការចុះបញ្ជីសហគមន៍កសិកម្ម
៣. គ្រប់គ្រងទុកដាក់ថែររក្សា ឯកសារចុះបញ្ជីការសហគមន៍កសិកម្ម និងឯកសារផ្សេងៗ
៤. សម្របសម្រួលរាល់សកម្មភាពរដ្ឋបាល និងសម្ភារការិយាល័យ
៥. ធ្វើការទំនាក់ទំនងសម្របសម្រួល ផ្លាស់ប្ដូរព័ត៌មានលើការងារអភិវឌ្ឍន៍សហគមន៍
៦. កសិកម្មរវាងសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ជាមួយអង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធ
៧. សហការជាមួយអង្គភាពជំនាញដទៃទៀត អនុវត្តន៍នៅច្បាប់លិខិតបទដ្ឋាននានា ដែលមានការពាក់ព័ន្ធ
ក្នុងវិស័យកសិកម្ម

