Role and Responsibility

Mr. Ho Houn

ទទួលបន្ទុកផ្នែកចុះបញ្ជី និងជម្រុញសហគមន៍កសិកម្ម

-រៀបចំ ផ្សព្វផ្សាយឯកសារបច្ចេកទេស និងសម្របសម្រួលពីនីតិវិធីនៃការបង្កើត ចុះបញ្ជីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម 

-ប្រមូល វិភាគ ធ្វើបច្ចុប្បន្នភាព ការគ្រប់គ្រងទីន្នន័ួ និងព័ត៌មានសហគមន៍កសិកម្ម 

-សម្របសម្រួលដោះស្រាយវិវាទ បណ្តឹងតវ៉ា របស់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម

-ធ្វើសំណើជូនមន្ទីរកសិកម្មខេត្ត ដើម្បីដកហូតវិញ្ញបនប័ត្របញ្ញាក់ការចុះបញ្ជីសហគមន៍កសិកម្ម ដែលប្រព្រឹត្តិខុសពីច្បាប់សហគមន៍កសិកម្ម

-ទទួលភារកិច្ចផ្សេងៗទៀតដែលប្រធានប្រគល់ជូន

Mr Kong Sochea

ទទួលបន្ទុកផ្នែករដ្ឋបាល និងគណនេយ្យ 

- រៀបចំផែនការយុទ្ធសាស្ត្រថវិកាកម្មវិធីសកម្មភាពអភិវឌ្ឍន៍សហគមន៍កសិកម្ម

-សម្របសម្រួលរាល់សកម្មភាពការងាររដ្ឋបាល គ្រប់គ្រង និងរក្សាទុកឯកសារ

-រៀបចំ និងគ្របគ្រងបញ្ជីសារពើភ័ណ្ឌ

-សម្របសម្រួលរៀបចំបែបបទរដ្ឋបាល និងឯកសារសម្រាប់ការបណ្តុះបណ្តាលមន្រ្តី ឫទស្សនៈកិច្ចសិក្សាក្នុង និងក្រៅប្រទេស

-ធ្វើរបាយការណ៍ទូទាត់ថវិកាចំណូល ចំណាយ ក្នុងការអនុវត្តថវិការដ្ឋ និងគម្រោងផ្សេងៗ

-សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ 

-ទទួលការងាផ្សេងៗទៀត ដែលប្រធានប្រគល់ជូន

Ms Muy Sophen

ទទួលបន្ទុកផ្នែកមុខជំនួញ និងទីផ្សារ

-សម្របសម្រួល ការធ្វើមុខជំនួញទីផ្សាររវាងសហគមន៍ និងសហភាពសហគមន៍កសិកម្ម ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ ឫផ្នែកពាក់ព័ន្ធផ្សេងទៀត

-ប្រមូល ចងក្រង និងផ្សព្វផ្សាយព័ត៌មានមុខជំនួញ និងព័ត៌មានទីផ្សារ 

-រៀបចំវេទិកាមុខជំនួញ ការតាំងពិព័ណ៌ផលិតផលសហគមន៍កសិកម្ម

-វាយតម្លៃ ស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍កសិកម្ម ដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ 

-ផ្តល់ព័តមានទីផ្សារកសិផលដល់សហគមន៍កសិកម្មវិញ 

-សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ 

-ទទួលការងារផ្សេងទៀត ដែលប្រធានប្រគល់ជូន

Mr. Ma sokhom

ទទួលខុសត្រូវ ដឹកនាំរួម ចំពោះមុខថ្នាក់ដឹកនាំ 

-ទទួលការងារអប់រំបណ្តុះបណ្តាល និងសហប្រតិបត្តិការអន្តរជាតិ 

-ពង្រឹងសមត្ថភាពដល់ថ្នាក់ដឹកនាំ សមាជិកសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម

-សម្របសម្រួលពីនីតិវិធីនៃការបង្កើត និងចុះបញ្ជីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម

-សម្របសម្រួលរវាងសហគមន៍កសិកម្ម ជាមួយនឹងអង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន និងអ្នកពាក់ព័ន្ធ 

-ស្វែងរកព័ត៌មានទីផ្សារសម្រាប់ផ្តល់ដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម

-តាមតានការប្រពឺត្តិទៅ និងប្រតិបតិ្តការមុខរបររបស់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម ដើម្បីតម្រង់ទិស និងប្រឹក្សាយោបល់់