Role and Responsibility
Role and Responsibility
|
ឧបសម្ព័ន្ធ |
ស្ដីពីការបែងចែកតួនាទី និងភារកិច្ចមន្រ្តីករិយាល័យអភិវឌ្ឍន៍សហកមន៍កសិកម្ម
១. ផ្នែករដ្ឋបាល និងផែការគណនេយ្យ
- សម្របសម្រួលក្នុងការសិក្សា និងរៀបចំផែនការយុទ្ធសាស្រ្តថវិការកម្មវិធីសកម្មភាពអភិវឌ្ឍន៍សហគមន៍កសិកម្ម
- សម្របសម្រួលរាល់សកម្មភាពការងាររដ្ឋបាល
- គ្រប់គ្រង និងចរាចរឯកសាររដ្ឋបាល ការងាររដ្ឋបាល និងការងារសង្គម
- ធានាប្រសិទិ្ធភាព សុវត្ថិភាពរដ្ឋបាល និងការងារពិធីការ
- សម្របសម្រួលរៀបចំបែបបទរដ្ឋបាល និងឯកសារផ្សេងៗសម្រាប់ការបណ្តុះបណ្តាលមន្រ្តី ឬ ទស្សនកិច្ចសិក្សាក្នុង និងក្រៅយប្រទេស
- ការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យក្នុងការិយាល័យ
- រៀបចំ និងគ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ បញ្ជីសារពើភ័ណ្ឌ ទ្រព្យសម្បត្តិ និងសម្ភារបរិក្ខារបស់ការិយាល័យ
- សរុបរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពីសកម្មភាព និងលទ្ធផលការងាររបស់ការិយាល័យ
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
២. ផ្នែកនីតិកម្ម និងដោះស្រាយវិវាទសហគមន៍កសិកម្ម
- ផ្សព្វផ្សាយគោនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្ដីពីសហគមន៍កសិកម្ម ព្រមទាំងច្បាប់ពាក់ព័ន្ធដល់សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ
- សិក្សា និងដោះស្រាយបណ្ដឹបតវ៉ារបស់គណៈកម្មាធិការរៀបចំបង្កើតសហគមន៍កសិកម្មស្ដីពីការបដិសេធចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម របស់មន្ទីរកសិកម្មខេត្ត
- ចូលរួមសិក្សាវាយតម្លៃ និងសម្របសម្រួលដោះស្រាយបណ្ដឹងតវ៉ា និងវិវាទរបស់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម និងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា
- ចូលរួមតាមដាន និងវាយតម្លៃការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ស្ដីពីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម
- លើកសំណើនិងវិធានការពាក់ព័ន្ធចំពោះការអនុវត្តខុសឆ្គងលើនីតិវិធីនិងច្បាប់ពាក់ព័ន្ធជាធរមានរបស់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម ជូនមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
៣.ផ្នែកចុះបញ្ជី និងជំរុញសហគមន៍កសិកម្ម
- សិក្សា និងផ្សព្វផ្សាយឯកសារបច្ចេកទេសស្ដីពីនីតិវិធីបង្កើត និងចុះបញ្ជីសហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម
- សម្របសម្រួលការបង្កើត និងការចុះបញ្ជីទទួលស្គាល់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម
- ប្រមូល វិភាគ ធ្វើបច្ចុប្បន្នភាពនិងគ្រប់គ្រងទិន្និន័យ និងព័ត៌មានសហគមន៍កសិកម្ម
- សម្របសម្រួលនិងគាំទ្របច្ចេកទេសដល់ការរៀបចំនិងអភិវឌ្ឍន៍អង្គការកសិករ
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
៤. ផ្នែកសវនកម្មសហគមន៍កសិកម្ម
- សិក្សា និងរៀបចំឯកសារចុះបញ្ជីគណនេយ្យគំរូសម្រាប់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម យកទៅប្រើប្រាស់
- ណែនាំអំពីនីតិវិធីចុះបញ្ជីគណនេយ្យដល់សហគមន៍កសិកម្ម សហភាពសហគមន៍កសិកម្ម
- បណ្ដុះបណ្ដាលពង្រឹងសមត្ថភាពរបស់សវនករផ្ទៃក្នុងរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- ត្រួតពិនិត្យបច្ចេកទេសលើការចុះបញ្ជីគណនេយ្យរបស់សហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- ត្រួតពិនិត្យបច្ចេកទេសលើការគ្រប់គ្រងជំនួញ របស់សហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- ផ្តល់ជំនួយបច្ចេកទេសលើការរៀបចំតារាងតុល្យការនិងរបាយការណ៍ហិរញ្ញវត្ថុរបស់សហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- តាមដានការអនុវត្តកាតព្វកិច្ចសវនកម្មរបស់សហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- ចូលរួមការធ្វើសវនកម្មផ្ទៃក្រៅរបស់សវនករ ចំពោះសហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- រៀបចំកម្មវត្ថុសវនកម្មសម្រាប់សហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្ម
- សម្របសម្រួលការជម្រះបញ្ជីសហគមន៍កសិកម្ម និង សហភាពសហគមន៍កសិកម្
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
៥. ផ្នែកអភិវឌ្ឍន៍មុខជំនួញ និងទីផ្សារ
- សម្របសម្រួលការធ្វើជំនួញ និងទីផ្សាររវាងសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម ជាមួយផ្នែកឯកជន ដៃគូអភិវឌ្ឍន៍ ឬផ្នែកពាក់ព័ន្ធផ្សេងទៀត
- ប្រមូល ចងក្រង និងផ្សព្វផ្សាយព័ត៌មានទីផ្សារដល់សហគមន៍កសិកម្ម និងអ្នកពាក់ព័ន្ធ
- សម្របសម្រួលរៀបចំវេទិកាមុខជំនួញ និងការតាំងពិព័រណ៍ផលិតផលរបស់សហគមន៍កសិកម្ម
- សិក្សា និងវាយតម្លៃស្ថានភាពសេដ្ឋកិច្ចរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្មដើម្បីឆ្លើយតបតាមតាមតម្រូវការទីផ្សារ ព្រមទាំងផ្តល់ព័ត៌មានទីផ្សារកសិផល ដល់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- សម្របសម្រួលសហគកមន៍កសិកម្មដ និងសហភាពសហគមន៍កសិកម្មក្នុងការបង្កើតទីផ្សារ
- សិក្សារៀបចំចងក្រង និងផ្សព្វផ្សាយករណីសិក្សាស្ដីពីមុខជំនួញរបស់របស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- បង្កើតកម្មវិធីផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹង អំពីការអភិវឌ្ឍន៍មុខជំនួញនិងទីផ្សារដល់សហគមន៍កសិកម្ម និងសហភាពសហភាពសហគមន៍កសិកម្ម
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំការិយាល័យប្រគល់ជូន
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
៦.ផ្នែកតាមដាន និងវាយតម្លៃសហគមន៍កសិកម្ម
- តាមដាននិងវាយតម្លៃរាល់ដំណើការប្រតិបត្តិការមុខរបរ និងការប្រព្រឹត្តទៅ របស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- បង្កើតនិងគ្រប់គ្រងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឍនភាពរបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- ត្រួតពិនិត្យ និងវាយតម្លៃការប្រើប្រាស់ថវិការបស់មូលនិធិអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហភាបសហគមន៍កសិកម្ម
- សរុបរបាយការណ៍បច្ចុប្បន្នភាពប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំ ស្ដីពីលទ្ធផលការងាររបស់សហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។
៧. ផ្នែកអប់រំ បណ្ដុះបណ្ដាល និងសហប្រតិបត្តិការអន្តរជាតិ
- កសាងផែនការសកម្មភាពនិងកម្មវិធីបណ្ដុះបណ្ដាលសម្រាប់ជំរុញការពង្រឹងសមត្ថភាព និងការអភិវឌ្ឍន៍សហគមន៍កសិកម្ម
- ធ្វើទំនាក់ទំនងសម្របសម្រួលផ្លាស់ប្តូរព័ត៌មាន ការងារសហប្រតិបត្តិការជាមួយដៃគូរអភិវឌ្ឍជាតិ និងអន្តរជាតិ និងផ្នែកឯកជនលើការងារអភិវឌ្ឍសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- សិក្សានិងរៀបចំឯកសារបច្ចេកទេសសម្រាប់បណ្ដុះបណ្ដាល និងពង្រឹងសមត្ថភាពថ្នាក់ដឹកនាំ និងសមាជិកសហគមន៍កសិកម្ម និងសហភាពសហគមន៍កសិកម្ម
- ទទួលភារកិច្ចផ្សេងទៀដែលដឹកនាំមន្ទីរប្រគល់ជូន ។

