តាមរយៈគម្រោង BPAC ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ បានរៀបចំសិក្ខាសាលាស្តីពី ផែនការសកម្មភាពប្រចាំឆ្នាំ និងផែនការហិរញ្ញវត្ថុប្រចាំឆ្នាំ នៅថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ ២០១៦ នៅមន្ទីរកសិកម្មខត្តកំពង់ស្ពឺ ក្រោមអធិបតីយភាពរបស់ លោក សយ បញ្ញា ប្រធានមន្ទីរកសិកម្មខេត្ត, លោក ស៊ិនស៊ូកេ អ្នកសម្របសម្រួលគម្រោង BPAC និងលោក អ៊ឹង ស៊ិនដេត ជាតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម។ គោលបំណងនៃសិក្ខាសាលានេះធ្វើឡើងគឺដើម្បីផ្សព្វផ្សាយ ក៏ដូចជាបណ្តុះបណ្តាលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មឲ្យចេះ៖
សិក្ខាសាលានេះដែរមានសិក្ខាកាមចូលរួមចំនួន ៦៥នាក់ ស្រ្តីចំនួន ១៤នាក់ ជាថ្នាក់ដឹកនាំដែលបានអញ្ជើញមកពីសហគមន៍កសិកម្មចំនួន ៣៤ នៅក្នុងខេត្តកពង់ស្ពឺ។