ពិនិត្យគ្រោះរាំងស្ងួត

15-Sep-2016

ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ លោកប្រធានមន្ទីរកសិកម្មខេត្ត ព្រមទាំងមន្រ្តីការិយាល័យផែនការ គណនេយ្យ ការិយាល័យក្សេត្រសាស្រ្ត និង់ផលិតភាពកសិកម្ម និងការិយាល័យគ្រឿងយន្តកសិកម្មបានចុះពិនិត្យការបូមទឹកសង្រ្គោះស្រែដែលកំពុងជួបប្រទះគ្រោះរាំងស្ងួតនៅភូមិត្រពាំងត្រាវ ឃុំស្លា ស្រុកសំរោង និងបានផ្តល់ប្រេងជាលើកទី៣ ចំនួន ៣០០លីត្រ។ សូមបញ្ជាក់ថា៖ ផែនការទូទាំងស្រុកសំរោង ៩,៥០០ហ.ត អនុវត្តបាន ១៩,៨១២ ហ.ត ស្មើនឹង ១១៦% ប៉ះពាល់គ្រោះរាំងស្ងួត ៥,៧៣២ ហ.ត សង្រ្គោះបាន ២,៩២៤ ហ.ត លើស្ថានីយ៍បូមទឹកទាំង ៦ ក្នុងស្រុក។