ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ លោកប្រធានមន្ទីរកសិកម្មខេត្ត បានអមដំណើរឯកឧត្តមទេសរដ្ឋមន្រ្តី ចន្ទ័ សារុន ពិនិត្យការបូមទឹកសង្រ្គោះរាំងស្ងួត នៅភូមិក្តី និង ភូមិប៉ាណា ឃុំសិង្ហ ស្រុកសំរោង។ ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្រ្តី បានផ្តល់ប្រេងម៉ាស៊ូតចំនួន 300លីត្រ ដើម្បីបូមបន្ត។ នៅពេលរសៀល បានចុះពិនិត្យផលប៉ះពាល់ស្រូវ ដោយរាំងស្ងួត និង ការចញ្ចឹមចង្រិត នៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ។ ក្នុងឧកាសនោះ ឯកឧត្តមបានផ្តល់អនុសាសន៍ ឱ្យទប់ទឹក ដើម្បីបូមសង្រ្គោះឱបានទាន់ពេលវេលា ។ សូមបញ្ជាក់ថាៈ នៅវេលាម៉ោង3រសៀលនាថ្ងៃនេះ មានភ្លៀងធ្លាក់កំរិតមធ្យម នៅស្រុកបាទី ព្រៃកប្បាស អង្គបុរី បន្ទាប់មក រាលដាល ទៅស្រុកក្រុងទាំង១០ ទូទាំងខេត្ត មានលក្ខណៈរលឹមតិចៗ រយៈពេល3ម៉ោង អាចសង្រ្គោះសំណាប សន្ទូង បានមួយរយៈបន្តទៀត ។



