ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ នៅមន្ទីរកសិកម្មខេត្ត មានការពិភាក្សារវាងប្រធានមន្ទីរកសិកម្ម និងការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមួយ លោក គឹម យុនស៊ូ ទីប្រឹក្សាអង្គការ KOICA ដើម្បីស្វែងយល់ការគ្រប់គ្រងសហគមន៍កសិកម្ម និងបញ្ហាប្រឈមដើម្បីលើកគំរោងជួយគាំទ្រអោយសហគមន៍កសិកម្មមានដំណើរការល្អ និងកិច្ចសហប្រតិបត្តការជាមួយដៃគូរឯកជន។