Training on AC Monitoring

13-Sep-2016

ថ្ងៃទី ០៩ ខែកញ្ញា ឆ្នាំ ២០១៦ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម និងការិយាល័យសវនកម្មសហគមន៍កសិកម្ម បានសហការជាមួយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្មខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលស្តីពី ការត្រួតពិិនិត្យសហគមន៍កសិកម្ម ដល់ គណៈកម្មាធិការត្រួតពិនិត្យសហគមន៍កសិកម្ម ២២នាក់ មកពី ៨សហគមន៍ ក្នុងស្រុក៖

១ ស្រុកមោងឫស្សី៖ សហគមន៍កសិកម្មជ្រៃបង្កើនផល

២ ស្រុកសង្កែ៖ សហគមន៍កសិកម្មរាំងកេសីចម្រើនផល

៣ ស្រុកបាណន់៖ សហគមន៍កសិកម្មកន្ទឺ១ភក្តីរស្មីជលសារ

៤ ស្រុករតនៈមណ្ឌល៖ សហគមន៍កសិកម្មកសិករញញឹម

៥ ស្រុកសំឡូត៖ សហគមន៍កសិកម្ម សេដ្ឋកិច្ចបៃតងសំឡូត និង សំឡូតសាមគ្គី

៦ ស្រុកបវេល៖ សហគមន៍កសិកម្ម សង្ហាផល និង ក្តីសង្ឃឹមកសិករខ្មែរ ។