?????????????????????????????????????????????????????????????

24-Feb-2021

ថ្ងៃចន្ទ ៤កើតខែផល្គន ឆ្នាំជូត ទោសក័ ពុទ្ធសរាជ ២៥៦៤  ត្រូវនឹង ថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ ២០២១ លោក គា. ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោកតិច សារ៉ាវុធ ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២០ សហគមន៏កសិកម្មទឹកចិត្តកសិករគារមានជ័យ ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ប្រធានអង្គមហាសន្និបាត លោក ប្រាក់ សីម និងចូលរួមជាភ្ញៀវកិត្តិយស លោក គា ឈុន តំណាងមន្ទីរកសិកម្មខេត្តបាត់ដំបង លោក មាស សឿម មេឃុំគារ លោក អ៊ួច ភារម្យ ប្រធានការិយាល័យកសិកម្មស្រុក ធនធានធម្មជាតិ និងបរិស្ថាន និងអស់លោក លោកស្រី អង្គការ, ក្រុមហ៊ុន អាជ្ញាធរដែនដី ចូលរួមសរុបចំនួន ៥៤នាក់ស្រី ២៣នាក់។ គោលបំណងនៃការរៀបចំមហាសន្និបាតប្រចាំឆ្នាំ គឺដើម្បីបង្ហាញពីលទ្ធផលសហគមន៍បានអនុវត្តរយ:ពេល១ឆ្នាំ និងឆ្លងការអនុម័តផ្សេងៗទៀតសម្រាប់ឆ្នាំថ្មីពីអង្គមហាសន្និបាត និងមានជាសំណួរ និងចម្លើយ ។ មហាសន្និបាត បានបង្ហាញពីចំនួនសមាជិកសរុប ៣៤៤នាក់ ស្រី ១២៨នាក់, ប្រាក់ចំណេញប្រចាំឆ្នាំសរុប ៤៧,៦០៨,០០០រៀល ចំណាយ ៣៦,៦០៨,០០០រៀល ចំណេញសុទ្ធបាន ១១,០០០,០០០រៀល សហគមន៍បានបែងចែកតាមគោលការណ៏សហគមន៍: ១.មូលនីធិបម្រុងបាន ២,២០០,០០០រៀល, ២.បណ្តុេះបណ្តាលបាន ៣៣០,០០០រៀល, ៣.ភាគលាភសមាជិកបាន ៦,៦០០,០០០រៀល, ៤.លើកទឹកចិត្តអ្នកដឹកនាំបាន ៨៨០,០០០រៀល, ៥.បង្កើនទុនបាន ៨៨០,០០០រៀល, ៦.មូលនីធិសង្គមបាន ១១០,០០០រៀល ។ ហ៊ុនសរុបចំនួន ៥៤០ហ៊ុន ភាគលាភសមាជិកបានចំនួន ១២,២០០រៀលក្នុង១ហ៊ុន ។