ចុះផ្សព្វផ្សាយគោលគំនិតសហគមន៍កសិកម្មដល់សមាជិកក្រុមជួយខ្លួនឯងរបស់អង្គការបរិបូណ៍

30-Dec-2020

 នៅថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០  លោក ទូច សម្បត្តិ និង លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  បានចុះផ្សព្វផ្សាយ គោលគំនិតសហគន៍កសិកម្ម ជំហ៊ាននៃការរៀបចំសហគមន៍កសិកម្ម គោលការណ៍គ្រឹះទាំង៧ របស់សហគមន៍កសិកម្ម អត្ថប្រយោជន៍សហគមន៍កសិកម្ម ច្បាប់ស្តីពីសហគមន៍កសិកម្មឆ្នាំ២០១៣ លក្ខន្តិក: និងបទបញ្ជាផ្ទៃក្នុងគំរូ ដល់សមាជិកក្រុមជួយខ្លួនឯង ដែលរៀបចំក្រុមជួយខ្លួនឯងដោយអង្គការបរិបូរណ៍ ប្រចាំនៅស្រុកបាណន់ ។ ការប្រជុំផ្សព្វផ្សាយ ស្ថិតនៅភូមិធ្ង័ ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង ។ រៀបចំផ្សព្វផ្សាយ រយ:២ថ្ងៃ ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ អ្នកចូលរូមសរុបចំនួន ៥៧នាក់ ស្រី ២៦នាក់។ ក្នុងគោលបំណងគឺអង្គការបរិបូណ៍ ចង់រៀបចំក្រុមជួយខ្លួនឯង បង្កើតទៅជាសហគមន៍កសិកម្មទទួល ពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង។ 

​​​​​​​