ថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ2020 បានចូលរួមរៀបចំវេទិកាធុរកិច្ច រវាងសហគមន៍កសិកម្ម និងវិស័យឯកជន នៅទីស្នាក់ការសហគមន៍កសិកម្មតាសីសាមគ្គី ស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្រោមអធិបតីភាព លោក អ៊ុក សារឿន អនុប្រធាននាយកដ្ឋានសហគមន៍កសិកម្ម, លោក ឈិម វជិរា ប្រធានមន្ទីរកសិកម្មខេត្តដំបង, លោកស្រី សៀង ថាវី អភិបាលនៃអភិបាលរងស្រុកថ្មគោល លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងតំណាងក្រុមហ៊ុនរីមិច ចូលរួមជាគណ:អធិបតី ក្នុងការ ចុះហត្ថលេខា ផលិតកម្មកសិកម្មតាមកិច្ចសន្យា លើបន្លែសុវត្ថិភាព(ផ្ទះសំណាញ់) មានសហគមន៍កសិកម្មតាសីសាមគ្គី ជាមួយក្រុមហ៊ុនរីមិច និងសហគមន៍សំរោងសិរីមង្គល, អាងកំពីងពួយ និងសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ។ សហគមន៍កសិកម្មនិងបន្តចុះកិច្ចសន្យា ចូលរួមចំនួន ៦សហគមន៍ ខាំកូគីឡូ៣៨, ព្រែកជីក, សំឡូតសាមគ្គី, មានជ័យរុងរឿង, សេដ្ឋកិច្ចបៃតងសំឡូត, និងសហគមន៍កសិកម្មសាមគ្គីមានជ័យកំពង់ឆ្លង ។


