បង្កើតសហគមន៍កសិកម្មដំឡូងមី

05-Sep-2020

ថ្ងៃពុធ ១៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  បានចុះជួបនិងសិក្សាពីការងារបង្កើតសហគមន៍កសិកម្មដំឡូងមី ដែលមានទីតាំងស្ថិតក្នុង ភូមិថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ (ស្ថិតក្នុងតំបន់អតីតយុទ្ឋជន) ដែលមានអ្នកចូលរួម២៣នាក់ ស្រី០៣នាក់។
*ជាលទ្ឋផល
-ការសិក្សាពីស្ថានភាពក្រុម និងតំបន់ គឺមានសក្កដានុពលល្អ
-សមាជិកម្នាក់ៗបានយល់ពីគោលការណ៍ និងនីតិវិធីផ្សេងៗក្នុងការបង្កើតសហគមន៍

*ផែនការបន្ត
-តំណាងក្រុមត្រូវផ្សព្វផ្សាយ និងចុះឈ្មោះសមាជិកចូលរួមក្នុងសហគមន៍ អោយបានរួចរាល់។
- ប្រជុំផ្សព្វផ្សាយ បង្ហាញទស្សនៈទាន និងច្បាប់ស្តីពីសហគមន៍កសិកម្មកំណត់យកថ្ងៃចន្ទ សប្តាហ៍ក្រោយ។