បង្កើតសហគមន៍កសិកម្មបន្លែ គាំទ្រដោយគម្រោងឈេន

05-Sep-2020

ថ្ងៃព្រហស្បត្តិ៍ ០៩រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានសហការជាមួយគម្រោងឈេន ចុះប្រជុំរៀបចំរចនាសម្ព័ន កំណត់ឈ្មោះ និងភាគហ៊ុន និងជ្រើសរើសគណៈកម្មការ ជូនដល់ក្រុមកសិករដំាបន្លែក្នុងបណ្តុំាំអាជីវកម្មស្រះឈូក និងអូរស្វាយ ដើម្បីបង្កើតអោយកា្លយជាសហគមន៍កសិកម្មផលិតបន្លែ ក្នុងនោះមានកសិករចូលរួម៤២នាក់ ស្រី១៥នាក់។ 

*លទ្ឋផលទទួលបាន
-ឈ្មោះសហគមន៍ “សហគមន៍កសិកម្មបន្លែបៃតងដងរ៉ែក”
-មានមុខរបរពី គឺផ្គត់ផ្គងសម្ភារកសិកម្ម និង ទិញលក់បន្លែ
-មួយហ៊ុនកំណតយក ៥០០០០រៀល
-ប្រាក់សមាជិកភាព៥០០០រៀល 
-រចនាសម្ព័ន្ឋក្រុមប្រឹក្សាភិបាល
  -ខាន់ ម៉ៅ (ប) ប្រធាន
  -រ៉ាន ចាន់ដា(ប) អនុប្រធាន
  -ចយ សុភា(ស) ជំនួយការ
  -អឹម ឈាន(ប) ជំនួយការ
-រចនាសម្ព័ន្ឋក្រុមប្រឹក្សាត្រួតពិនិត្យ
  -ពេជ្រ សំអេង(ប) ប្រធាន
  -ជឿម សារឿម(ស) អនុប្រធាន
  -អោម មុំ (ស) ជំនួយការ

*ផែនការបន្ត
- ប្រជុំរៀបចំលក្ខន្តិកៈ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០