ថ្ងៃសុក្រ ២ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០
មន្ទីរកសិកម្មរុក្ខាប្រមាញ់ និង នេសាទខេត្តឧត្តរមានជ័យ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការងារអាជីវកម្មលើដំណាំស្វាយកែវរមៀត រវាងសហព័ន្ឋសហភាពកម្ពុជា និង ក្រុមអ្នកផលិតកដំណាំស្វាយកែវរមៀតទាំងក្នុង និងក្រៅសហគមន៍ ក្នុងខេត្តឧត្តរមានជ័យ ក្រោមអធិបតីភាព
-លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរ
-លោកឧកញ៉ា ហង្ស សុគន្ឋ ប្រធានសហព័ន្ឋសហភាពកម្ពុជា
-លោកស្រី ចាន់ ប៊ុន្នី ប្រធានក្រុមត្រួតពិនិត្យសហព័ន្ឋសហភាពកម្ពុជា និងជាប្រធានក្រុមហ៊ុន ម៉ែងហ្គោធំ
មានអ្នកចូលរួមសរុបចំនួន៣៤នាក់ ស្រី០៧នាក់ នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
*កិច្ចប្រជុំបានផ្តោតសំខាន់ទៅលើ
-បទបង្ហាញលើបច្ចេកទេសដាំដុះដំណាំស្វាយអោយបានតាមបច្ចេកទេស និងស្តង់ដា ដោយក្រុមហ៊ុនម៉ែងហ្គោធំ
-សំនួរចំលើយ
-បង្ហាញពីទីផ្សាស្វាយ ក្នុងនិងក្រៅប្រទេស
-បង្ហាញពីការស្វែងរកប្រភពទុនវិនិយោគ
-កាចូលរួមជាក្រុមផលិតស្របតាមតម្រូវការ និងស្តង់ដាបច្ចេកទេស ។
*កិច្ចការងារដែលត្រូវធ្វើបន្ត
-ធ្វើការចុះបញ្ជីចម្ការលើការផលិតដំណាំស្វាយ
-ជូនដំណឹង និងផ្សព្វផ្សាយដល់កសិករដទៃទៀត
-អនុវត្តលើកបទដ្ឋានកសិកម្មល្អ
-រួមដៃគ្នាផលិត