ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ លោក ផាន ភា លោក ផាន ភា មន្រ្ដីការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចុះធ្វើបច្ចុប្បន្នភាពសហគមន៍កសិកម្ម និងណែនាំជំរុញដល់សមាជិកសហគមន៍កសិកម្មស្រែអង្រ្កងរុងរឿង ងាកមកដាំបន្លែ និងចិញ្ចឹមសត្វបន្ថែមទៀតដេីម្បីលេីកស្ទួយសេដ្ឋកិច្ច ក្នុងគ្រួសារ។ បន្ទាប់មកបានចុះជួបផ្ទាល់ជាមួយកសិករដែលជាសមាជិក របស់សហគមន៍កសិកម្មចំនួន២គ្រួសារ ដែលបានដាំបន្លែ រួមមានត្រសក់ សណ្ដែកគួរ ស្ពៃខៀវ ត្រសក់ផ្អែម ក្នុងផ្ទៃដីសរុប ៩០០០ ម៉ែត្រការ៉េ(២គ្រួសារ)។
