ថ្ងៃពុធ ៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២០ លោក គីវ ចាន់មករា បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពី ការចុះបញ្ជីគណនេយ្យ ផែនការហិរញ្ញវត្ថុ និងផែនការសកម្មភាពប្រចាំឆ្នាំ ក្រោមអធិបតីភាព លោក អឺង ចាន់ ក្រុមប្រឹក្សាឃុំសាមគ្គី និងលោក ហ៊ុល សុខុន ទីប្រឹក្សាកម្មវិធីAspire ដែលមានការចូលរួមពី ក្រុមប្រឹក្សាភិបាល គណៈកម្មាធិការត្រួតពិនិត្យ និងសមាជិកសហគមន៍កសិកម្ម នៅក្នុងបរិវេណវត្តសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។