ថ្ងៃទី ១៥-១៧ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្មនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកកិច្ចប្រជុំជាមួយនិងសម្ព័ន្ធសហគមន៍កសិកម្មកម្ពុជានៅសណ្ឋាគារ៧មករា ខេត្តកំពង់ចាម ។
- ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ បើកកិច្ចប្រជុំប្រមូលធាតុចូលក្នុងការរៀបចំផែនការសកម្មភាព៣ឆ្នាំរបស់សម្ព័ន្ធ
- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព លើការដឹកនាំនិងគ្រប់គ្រងសម្ពន័្ឋសហគមន៍កសិកម្មដល់ថ្នាក់ដឹកនាំសម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
- ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំថ្នាក់ដឹកនាំសម្ពន័្ឋសហគមន៍កសិកម្មកម្ពុជា ទៅធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែងយល់និងដកស្រង់បទពិសោធន៍លើការងារដឹកនាំ និងគ្រប់គ្រងសហគមន៍កសិកម្ម នៅសហគមន៍កសិកម្មដំណាំម្រេចដាមេមត់ ស្ថិតនៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងសហគមន៍កសិកម្មសំបូរមានជ័យ ស្ថិតនៅក្នុងស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម៕