ថ្ងៃសុក្រ១៥កើត ខែជេស្ន ឆ្នាំជូត ទោស័ក ពស២៥៦៤ត្រូវថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តបានធ្វើកិច្ចសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធភាពឥណទានដល់កសិករចិញ្ជឹមត្រី មាន់ ទា និងបន្លែ ដោយមានអញ្ជើញចូលរួមជាគណៈអធិបតីឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ឯកឧត្ដម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងឯកឧត្តម ស៊ី ប្រាសិទ្ធិ ប្រធានប្រឹក្សាខេត្ត ព្រមទាំងឯកឧត្ដម លោកជំទាវជាអភិបាលរង និងសហគមន៍កសិកម្មដែលមានអ្នកចូលរួមសរុបចំនួន ១៤៥ នាក់ ស្រី ២៥នាក់នៅក្នុងខេត្តនៅសាលប្រជុំមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត