ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែ មីនា ឆ្នាំ២០២០ លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នឹង លោក ផាន ភា បានចូលរួមសម្របសម្រួលក្នុងសន្និបាតវិសមញ្ញ និងរៀបចំឡើងវិញ របស់សហគមន៍កសិកម្មដីក្រហមភូមិក្រេះ នៅភូមិក្រេះ ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី។ មានសមាសភាពអ្នកចូលរួមសរុប ៤៦ ស្រី៣១នាក់។ សហគមន៍កសិកម្មដីក្រហមភូមិក្រេះ បានធ្វើការបោះឆ្នោតជ្រើសរើសគណះកម្មការថ្មី ចំនួនប្រាំបីនាក់ទទួលស្គាល់ដោយសមាជិក និងបានកំណត់ការសងប្រាក់ដែលសមាជិកខ្ចីយូឆ្នាំ នឹងសងត្រលប់ចូលសហគមន៍កសិកម្មនៅក្នុងខែបួន ដោយមានការឯកភាពពីសមាជិក។

