ថ្ងៃចន្ទ ០៩កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ ខែ មី នា ឆ្នាំ២០២០ លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នឹង លោក ផាន ភា បានចូលរួម ក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់សហគមន៍កសិកម្មចម្រុះតងប្លេងនៅភូមិតងប្លេង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។ មានសមាសភាពអ្នកចូលរួមសរុប ៥៧ ស្រី២៦នាក់។មានគោលបំណងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្ម ។ សហគមន៍កសិកម្មកចម្រុះតងប្លេងមានទុនសរុប ៤៧ ៣១០ ០០០ ៛នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរមួយចំនួនគឺឥណទានកសិកម្ម លក់ចាបហួយនិងបិតស្រាលក់ ដោយទទួលបានចំណូលពីមុខរបរចំនួន ៤ ២៧១ ៥០០រៀល។.jpg)
