???????????????????????? ???????????????

11-Mar-2020

ថ្ងៃព្រហស្បត៌៍ ០៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២០ លោក ជា នាត អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួម ក្នុងមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់សហគមន៍កសិកម្មស្រែអង្គ្រងរីកចម្រើននៅភូមិ០២ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ខេត្តរតនគិរី។ មានសមាសភាពអ្នកចូលរួមសរុប ៣៦ស្រី២៦នាក់។មានគោលបំណងមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្ម ។ សហគមន៍កសិកម្មកស្រែអង្រ្គងរីកចំរើនមានទុនសរុប  ៣៩ ៥៧៧ ០០០៛នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរមួយចំនួនគឺឥណទានកសិកម្ម   និង ទិញលក់ស្រូវ កាកែច្នៃអង្ករ  និងលក់ជីធម្មជាតិ ដោយទទួលបានប្រាក់ចំនេញពីមុខរបរចំនួន  ៣ ៤៦៧ ៨០០រៀល។