ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបាទ ផាន ភា មន្ត្រី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមកិច្ចសហការណ៍ជាមួយអង្គការ អាយ សុី អេស អូ បានចូលរួមក្នុងកម្មវិធី មហាសន្និបាតបូកសរុបលទ្ធផល ប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង ដែលមានទីតាំងស្ថិតនៅភូមិលុងឃុង ឃុំលុងឃុង ស្រុកបរកែវ។
+ មហាសន្និបាទនេះ មានរយ:ពេល១ព្រឹក
+ ក្នុងគោលបំណង÷
១.ដេីម្បីបូកសរុបការងារដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្មរយៈពេលមួយឆ្នាំកន្លងមកជូនសមាជិកសហគមន៍កសិកម្ម
២.ដើម្បីរាយការណ៍អំពីដំណើរការ នឹងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិក
៣.ដើម្បីអនុម័តផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ និងបញ្ហាពាក់ព័ន្ធផ្សេងៗ ជូនសមាជិកសហគមន៍
+ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ÷
• លោក អ៑ូ ចាន់ដារ៉រឹទ្ធ អភិបាលរងស្រុកបរកែវ
• លោក ឆុន រ៉ាសុី តំណាងអង្គការ អាយ សុី អេស អូ
• រួមមានលោក មេឃុំ មេភូមិ បុគ្គលិក អង្គការ អាយ សុី អេស អូ សរុបចំនួន ៣៩នាក់ ស្រី ១៤នាក់.


.jpg)