ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចេវ ជឿន មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មបាត់ដំបងមានជ័យ ស្ថិតនៅភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។អ្នកចូលរួមសរុប ៤៦ នាក់,ស្រី ១១នាក់។ បានផ្ដល់ប្រាក់ភាគលាភជូនសមាជិកចំនួន ២០,៨០០រៀល ១ហ៊ុន។

