ចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ

27-Feb-2020

 នៅថ្ងៃ ព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភះ ឆ្នាំ ២០២០ លោក ទូច សម្បត្តិ អនុប្រធានការិយាល័័យអភិវឌ្ឃន៍សហគមន៍កសិកម្ម និងលោក លឹម ហ៊ុន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម ​រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្មទឹកចិត្តកសិករគារមានជ័យ ស្ថិតនៅភូមិតាណាក ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ អណត្តិថ្មី។ជាលទ្ធផលសហគមន៍បានផ្ដល់ប្រាក់ជូនសមាជិកចំនួន១៤,៣០០រៀល ក្នុងមួយហ៊ុន។អ្នកចូលរួមសរុប ១៨១នាក់ ក្នុងនោះស្រី ៩០ នាក់ ។

​​​​​​​