?????????????????????????? ????????????????? ????????????

25-Feb-2020

ថ្ងៃចន្ទ ២កើត ខែមាឃ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៤  ខែកុម្ភៈ  ឆ្នាំ២០២០  លោក ជា នាត ជាអនុ.ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម រួមជាមួយខ្ញុំបាទ ផាន ភា មន្ត្រី ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ក្រោមកិច្ចសហការណ៍ជាមួយអង្គការឌី ភី អេ បានចូលរួមក្នុងកម្មវិធី មហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មកែប្រែជីវភាព ដែលមានទីតាំងស្ថិតនៅភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ។
+ មហាសន្និបាទនេះ មានរយ:ពេល១ព្រឹក
+ ក្នុងគោលបំណង÷
១.ដេីម្បីបូកសរុបការងារដឹកនាំ គ្រប់គ្រងសហគមន៍កសិកម្មរយៈពេលមួយឆ្នាំកន្លងមកជូនសមាជិកសហគមន៍កសិកម្ម
២.ដើម្បីរាយការណ៍អំពីដំណើរការ នឹងលទ្ធផលនៃការប្រកបមុខរបររបស់សហគមន៍កសិកម្មជូនដល់សមាជិក
៣.ដើម្បីអនុម័តផែនការសកម្មភាព ផែនការហិរញ្ញវត្ថុ និងបញ្ហាពាក់ព័ន្ធផ្សេងៗ ជូនសមាជិកសហគមន៍
+ កម្មវិធីនេះមានការអញ្ជើញចូលរួមដោយ÷
• លោក ក្រឡា ប៑ុនតិន អភិបាលរងស្រុកកូនមុំ
• លោក ស៑ុ សារ៉ាន់ តំណាងអង្គការ ឌី ភី អេ
• រួមមានលោក មេឃុំ មេភូមិ បុគ្គលិក អង្គការ ឌី ភី អេ សរុបចំនួន ៣៨នាក់ ស្រី ១២នាក់.