ថ្ងៃសុក្រ ៦រោច ខែមាឃ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ លោក ចេវ ជឿន មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួម មហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ នៅភូមិអូរដើមចេក ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប ១៥០ នាក់,ស្រី ៩០នាក់។
ជាលទ្ធផល ៖
- ប្រាក់ចំណេញដុលសរុប ៧៥,៣៩៥,៣០០៛
- ប្រាក់ចំណេញក្រោយទូទាត់ចំណាយសរុប ៣៧,២៨២,៦០០៛
- ប្រាក់ភាគលាភក្នុងមួយហ៊ុន ៥,១៨០៛


