ថ្ងៃព្រហស្សតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ១៣ ខែកុម្ភះ ឆ្នាំ២០២០ លោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៩ និង លើកទិសដៅការងារឆ្នាំ២០២០ របស់សហគមន៍កសិកម្មកៅស៊ូគ្រួសារស្រុកសំទ្បូត ស្ថិតនៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ។អ្នកចូលរួមសរុប ៣៤នាក់ ស្រី៩នាក់ ។


