នៅថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ សហគមន៍កសិកម្មពន្លឺថ្មីក្តីសង្ឃឹមនៃកសិករ ស្ថិតនៅភូមិតាស៊ង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ។ គោលបំណងមហាសន្និបាត បង្ហាញរបាយការណ៍លទ្ធផលប្រចាំឆ្នាំ២០១៩ របស់សហគមន៍ បែងចែកប្រាក់ចំណេញ និងប្រាក់ភាគលាភ និងផែនការសម្រាប់ឆ្នាំថ្មី ។ សមាជិកចូលរួមសរុប ៦៥នាក់ ស្រី ៣២នាក់ ។ សហគមន៍កសិកម្មផ្ដល់ប្រាក់ភាគលាភជូនសមាជិកចំនួន ១២,៣០០ រៀល ក្នុងមួយហ៊ុន។


