ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបាទឈាង ណូរ៉ា និងលោក ជា នាត បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្មរីកចម្រើនភូមិព្រួក ស្ថិតនៅភូមិព្រួក ឃុំប៉ាតាង ស្រុកលំផាត់ ។ សហគមន៍កសិកម្មរីកចម្រេីនភូមិព្រួក មានសមាជិកចំនួន២៤ ស្រី០៧ និងមានដេីមទុនសរុប ១៥ ៩៤០ ៧០០៛ នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរចំនួន០២គឺឥណទានកសិកម្ម និងសេវាកម្មគោយន្តដោយទទួលបានប្រាក់ចំនេញពីការប្រាក់ចំនួន ៩៧៦ ០០០រៀល។

