??????????????????????????????? ????????????

18-Feb-2020

ថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងលោក លឹម ហុន មន្រ្តីការិយាល័យ សហការជាមួយអង្គការ VSO ចុះប្រជុំពង្រឹងសហគមន៍កសិកម្ម ប្រឡាយមានជ័យ ស្ថិតនៅភូមិប្រឡាយស្តៅ ឃុំតាលាស់ ស្រុកមោងឫស្សី ខេត្តបាត់ដំបង  គោលបំណងដើម្បីរៀបចំរចនាសម្ព័ន្ធ ក្រុមប្រឹក្សាភិបាល គណ:កម្មាធិការត្រួតពិនិត្យ ទុនសហគមន៍ មុខរបរសហគមន៍ និងត្រៀមរៀបចំធ្វើមហាសន្និបាតពេលខាងមុខ។អ្នកចូលរួមចំនួន ៣០នាក់ ស្រី ១៦នាក់។