ថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះជួបពិភាក្សាជាមួយសហគមន៍កសិកម្មតាសីសាមគ្គី ស្ថិតនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ជាមួយគម្រោង AIMS និង ASPIRE គោលបំណងពិភាក្សាការងារជាមួយសហគមន៍ លើផលិតផលបន្លែសុវត្ថិភាព របស់សហគមន៍ដែលផលិតបានភ្ជាប់ទៅទីផ្សារ ទំនើបនៅក្រុងភ្នំពេញ សៀបរាប ។



