ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ ខ្ញុំបាទឈាង ណូរ៉ា តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មចម្រុះចាងរ៉ា ស្ថិតនៅភូមិចារ៉ា ឃុំប៉ាតាង ស្រុកលំផាត់។ សហគមន៍កសិកម្មចម្រុះចាងរ៉ាមានទុនសរុប ៤៥ ៦៥១ ០០០៛នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរចំនួនគឺឥណទានកសិកម្ម កែច្នៃគ្រាប់ស្វាយចន្ទីរ កែច្នៃអង្ករ និងសេវាកម្មគោយន្តដោយទទួលបានប្រាក់ចំនេញពីការប្រាក់ចំនួន ២ ៥២៧ ៣០០រៀល។
