???????????????????????????????????????????? ???????????????????????????????????????????

17-Feb-2020

ថ្ងៃទី០៦  ខែកុម្ភៈ  ឆ្នាំ២០២០  ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មសហការណ៍ជាមួយអង្គការ ICSO បានរៀបចំសិក្ខាសាលាពង្រឹងសមត្ថភាពស្តីពីអភិបាលកិច្ចល្អ និងការគ្រប់គ្រងផែនការមុខរបររបស់សហគមន៍កសិកម្ម  ដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចម្រុះរតនៈល្អឺនក្រែន  និងសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង  នៅទីស្នាក់ការ ICSO ។
-អង្គសិក្ខាសាលាមានរយៈពេល០៣ថ្ងៃ (០៦-០៨) និងមានគោលបំណង
១.ដេីម្បីបង្កេីនការយល់ដឹងដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មពីការគ្រប់គ្រងសហគមន៍កសិកម្មនិងការគ្រប់គ្រងផែនការមុខមុខរបររបស់សហគមន៍កសិម្មអោយមានប្រសិទ្ធិភាព។
-អង្គសិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិកម្មអភិវឌ្ឍន៍លុងឃុង  សហគមន៍កសិកម្មចម្រុះរតនល្អឺនក្រែន  ការិ.អភិវឌ្ឍន៍សហគមន៍  អង្គការ ICSO សរុបចំនួន២៦នាក់ ស្រី៨នាក់។