ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ ខ្ញុំបាទឈាង ណូរ៉ា តំណាងការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានរួមដំណេីរជាមួយលោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចូលរួមពិធីមហាសន្និបាតបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៩របស់សហគមន៍កសិកម្មឧត្តមមានជ័យដីឡូតិ៍ ស្ថិតនៅភូមិដីឡូតិ៍ ឃុំជ័យឧត្តម ស្រុកលំផាត់ ដែលមានសមាជិកចូលរួមចំនួន៤៣នាក់ ស្រី៣៦នាក់៕សហគមន៍កសិកម្មឧត្តមានជ័យដីឡូតិ៍មានសមាជិកសរុប៩៥នាក់ ស្រី៦៩នាក់ នៅក្នុងឆ្នាំ២០១៩សហគមន៍បានអនុវត្តនូវមុខរបរចំនួន០៤មានដូចជាៈ១.លក់ជីនិងថ្នាំពុលកសិកម្ម ,២.កែច្នៃអង្ករ, ៣.ឥណទានកសិកម្ម ,៤.សេវាកម្មត្រាក់ទ័រ ដោយទទួលបានប្រាក់ចំនេញចំនួន ៨ ៦៩២ ៨០០រៀល ៕

