មហាសន្និបាតនៅសហគមន៍កសិកម្មភ្នំវល្លិ៍-ចំការបី នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០

01-Feb-2020

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍសហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប បានជួយសម្របសម្រួល និងរៀបចំ មហាសន្និបាតសហគមន៍ភ្នមវល្លិ៍-ចំការបី ដែលមានអាស័យដ្ឋាននៅភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្រោមអធិបតីភាពលោក ស៊ូ សុភ័ក្ត្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប និងលោកមេភូមិចំការបី ដែលមានសមាជិកចូលរួមចំនួន៣៧នាក់ ក្នុងនោះស្ត្រីមានចំនួន១៥នាក់។