នៅថ្ងៃព្រហស្បតិ៍ ៧រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ លោក តិច សារ៉ាវុធ និងលោក ទូច សម្បត្តិ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយលោក នូ ប្រណិត ប្រធានការិយាល័យកសិកម្មស្រុករតនមណ្ឌល ចុះពង្រឹងការងារសហគមន៍ជាមួយក្រុមប្រឹក្សាភិបាល និងគណ:កម្មាធិការត្រួតពិនិត្យ សហគមន៍កសិកម្មស្តៅរុងរឿង ស្ថិតនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលកន្លងមកអាក់ខានសកម្មភាពមិនដំណើរការ ដើម្បីឲ្យសហគមន៍រៀបចំដំណើរការឡើងវិញ និងត្រៀមរៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៩ ។អ្នកចូលរួមសរុប០៩នាក់។
