មហាសន្និបាតនៅសហគមន៍កសិកម្មទំនប់អង្គ-កំពង់ត្រឡាច នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០

21-Jan-2020

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ការិយាល័យអភិវឌ្ឍន៍កសិកម្ម បានជួយសម្របសម្រួល និងរៀបចំមហាសន្និបាតសហគមន៍ទំនប់អង្គ-កំពង់ត្រឡាច ដែលមានអាស័យដ្ឋាននៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប​ ខេត្តកែប ក្រោមអធិបតីភាព លោក ឃន វុទ្ធី អភិបាលរងក្រុងកែប , លោក ស៊ូ សុភ័ក្ដ្រ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកែប , លោក អ៊ិន យ័ន្ត ចៅសង្កាត់រងទី១ព្រៃធំ និង លោក ណុប សារិន ប្រធានការិយាល័យអភិវឌ្ឍន៍កសិកម្មខេត្តកែប។ មហាសន្និបាតមានប្រជាជនចំនួន៣៥នាក់ ក្នុងនោះមានស្រ្តីចំនួន ១៧នាក់។