ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួម មហាសន្និបាតប្រចាំឆ្នាំ២០១៩ លើកទី១៣ សហគមន៍កសិកម្ម រស្មីស្តីក្រោម ស្ថិតនៅភូមិស្តីក្រោម ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ សមាជិកចូលរួមសរុបចំនួន៦៣ នាក់ ស្រី៤៤ នាក់។ ទទួលបានប្រាក់ភាគលាភ ៣០,០០០ រៀល ក្នុងមួយហ៊ុន ។


