នៅថ្ងៃព្រហស្បត្តិ៍ ០១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ លោក ឡឺក រ័ត្ន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និង នេសាទខេត្តឧត្តរមានជ័យ បានដឹកនាំការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មចូលរួមមហាសន្និបាតលើកទី៧ ឆ្នាំ២០១៩ របស់សហគមន៍កសិកម្មភូមិខ្ទុំ ស្ថិតក្នុងភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ដែលមានសមាជិកចូលរួម៣៥០នាក់ ស្រី២៩០នាក់ ដោយមានការចូលរួមជាគណអធិបតីមានដូចជា៖
-លោកស្រី ហេង សុជាតិ អភិបាលរងក្រុងសំរោង
-លោក ឡឺក រ័ត្ន អនុប្រធានមន្ទីរ
-លោក សុខ ធឿន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
-លោក ហេង មុន្នីចិន្តា ប្រធានអង្គការ ពុទ្ឋសាសនា ដើម្បីអភិវឌ្ឍន៍
+ សហគមន៍ភូមិខ្ទុំបច្ចុប្បន្ននេះមាន៖
-ក្រុមប្រឹក្សាភិបាល០៥នាក់ ស្រី០២នាក់ និងគណៈកម្មការត្រួតពិនិត្យ០៣នាក់ ស្រី០១នាក់
-សមាជិក៤៨០នាក់ ស្រី៣០៥នាក់
-ហ៊ុនសរុប១៦៩៥ហ៊ុន =៨៤,៧៥០,០០០រៀល
-ទុនសរុប ២៤៤,៣៨៨,២០០រៀល
-មុខរបស់មាន៣ គឺ ផ្គត់ផ្គង់ជីកសិកម្ម, ឥណទានសាច់ប្រាក់, សេវាប្រើប្រាស់រួមគ្នា(ទឹកកសិកម្ម)
-ចំណូលដុលរបស់សហគមន៍ក្នុងឆ្នាំ២០១៩នេះទទួលបាន ១៤៨,៧១២,០០០រៀល
+ទិសដៅបន្ត
-បង្កើនសមាជិក និងហ៊ុនបន្ថែម
-ពង្រីកមុខជំនួញ
-ពង្រឹងសម្ថភាពអ្នកដឹកនាំសហគមន៍