សម្របសម្រួលវគ្គបណ្ដុះបណ្ដាលស្ដីពី ការចុះបញ្ចីគណនេយ្យសហគមន៍កសិកម្ម

30-Dec-2019

 នៅថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩ ខ្ញុំបាទ តិច សារ៉ាវុធ និងលោក លឹម ហុន ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការ ជាមួយអង្គការម្លប់បៃតង សម្របសម្រួលវគ្គបណ្តុះបណ្តាល ស្តីពីការចុះបញ្ជីគណនេយ្យ សម្រាប់សហគមន៍កសិកម្ម ដល់សហគមន៍កសិកម្មអាងកំពីងពួយ នៅទីស្នាក់ការសហគមន៍ ស្ថិតនៅភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង សហគមន៍ចូលរួមចំនួន១៤នាក់ស្រី៤នាក់ គោលបំណងដើម្បីធ្វើរបាយការណ៍ហិរញ្ញវត្ថុ គ្រប់គ្រងទ្រព្យសម្បត្តិសហគមន៍។

​​​​​​​