នាថ្ងៃល្ងាចទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងមន្ត្រីក្រោមឱវាទបានចុះពិនិត្យនិងជំរុញការបិទបញ្ជីសម្រាប់រៀបចំមហាសន្និបាតប្រចាំឆ្នាំ២០១៩ ព្រមទាំងបានប្រគល់ប្រាក់ឧបត្ថម្ភរាជរដ្ឋាភិបាលចំនួន ១,៥០០,០០០រៀលក្នុងមួយសហគមន៍ ដល់សហគមន៍កសិកម្មសម្រស់កំពង់ល្ពៅ និងសហគមន៍កសិកម្មតាតោកទល់ដែន ស្ថិតនៅស្រុកសំឡូត ខេត្តបាត់ដំបង ។

