??????????????????????????????????????????????????????????

30-Dec-2019

នាថ្ងៃអង្គារ ១៣ រោច ខែមិគសិរ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៩ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងមន្ត្រីក្រោមឱវាទ ១រូប បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០១៩ របស់សហគមន៍កសិកម្មសេដ្ឋកិច្ចបៃតងសំឡូត ស្ថិតនៅភូមិចំការចេក ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង ។ ជាលទ្ធផលសហគមន៍រកបានប្រាក់ចំណេញជូនសមាជិកចំនួន ៨,០០០រៀលក្នុងមួយហ៊ុន ។