ការចុះជួបជាមួយសហគមន៍កសិកម្ម​ ស្រុករតនមគ្ឌល

30-Dec-2019

នៅថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ លោក ទូច សម្បត្តិ និងលោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះមកជួបប្រធានក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ សមាជិកសហគមន៍កសិកម្ម សហការជាមួយលោកប្រធានការិយាល័យកសិកម្មស្រុករតនមណ្ឌល ជួបសហគមន៍រស្មីរតនៈឧត្តម ស្ថិតនៅភូមិបាដាកត្បូង ឃុំរស្មីសង្ហារ ស្រុករតនមណ្ឌល និងសហគមន៍កសិកម្មត្រែងជោគជ័យរស្មីផ្លូវមាស ស្ថិតនៅភូមិជីប៉ាង ឃុំផ្លូវមាស ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ គោលបំណងចុះមកជួបសហគមន៍កសិកម្មទាំងពីរនេះដោយសារ សហគមន៍ទាំងពីរនេះមិនដំណើរការការងារសហគមន៍ មុខរបរមិនមានអ្នកគ្រប់គ្រង មិនបានរៀបចំធ្វើមហាសន្និបាតប្រចាំ បន្តបន្ទាប់ ក្រុមប្រឹក្សាភិបាល និងគណៈកម្មាធិការត្រួតពិនិត្យ រវល់មិនធ្វើការ តាមការពិភាក្សាជាមួយសហគមន៍ សមាជិកសហគមន៍បានសម្រេចចិត្តរំលាយសហគមន៍កសិកម្មរស្មីរតនឧត្តម និងសហគមន៍កសិកម្មត្រែងជោគជ័យរស្មីផ្លូវមាស ដោយអ្នកដឹកនាំសហគមន៍បានទូទាត់រាល់ប្រាក់ភាគហ៊ុន ប្រាក់សន្សំ បំណុលផ្សេងៗ រួចរាល់់។

​​​​​​​