នៅថ្ងៃអង្គារ ១៤កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កពស ២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៩ មន្ទីរកសិកម្មខេត្តឧត្តរមានជ័យ បានជួបប្រជុំពិភាក្សា ស្តីពីផលិតកម្មកសិកម្មតាមកិច្ចសន្យាលើស្វាយកែវរមៀត ជាមួយក្រុមហ៊ុន ដេលី ហ្រ្វេស ហ្វូដ អេគ្រីខលឆ័រ ដែលមានអ្នកចូលរូមសរុបចំនួន៥៥នាក់ ស្រី៣២