នៅថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងលោក ឆុំ សុភក្ត្រា មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមជាមួយអ្នកស្រី យ៉ាន ស្រីយ៉ាត និងលោក ហើស សុផល សហភាពសហគមន៍កសិកម្ម នៅខេត្តបាត់ដំបង បានចូលរួមវេទិកាពិគ្រោះយោបល់ល់ើកទី៥ស្តីពី កិច្ចអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមួយភ្នាក់ងារអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅអគ្គនាយកដ្ឋានកសិកម្ម រាជធានីភ្នំពេញ អញ្ជើញចូលរួមជាគណៈអធិបតី លោក ម៉ាក់ សឿន អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម លោក Hady Schneider នាយកកម្មវិធី DGRV ប្រចាំកម្ពុជា និងលោក ជា សាំងដូណា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ។ រៀបចំដោយ នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម ឧបត្ថម្ភដោយ សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ ។ គោលបំណង ១ផ្លាស់ប្ដូរបទពិសោធន៍ផ្តល់មតិយោបល់ធ្វើឲ្យប្រសើរឡើងការអភិវឌ្ឍន៍សហគមន៍កសិកម្ម ។ ២ពិនិត្យ និងកែលម្អលើកសេចក្តីព្រាងឧបករណ៍វាយតម្លៃលើផ្នែកអភិបាលកិច្ចអភិវឌ្ឍន៍ស្ថាប័ន លើផ្នែកប្រតិបត្តិ ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ និងកែលម្អលើសេចក្តីព្រាងរបាយការណ៍លទ្ធផលវាយតម្លៃរបស់សហគមន៍កសិកម្ម។


