??????????????????????????????????????????????????????????????????????????????

04-Dec-2019

នៅថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយ សមាគមសម្របសម្រួលសេដ្ឋកិច្ចសហគមន៍កសិកម្ម ជ្រើសរើសសហគមន៍កសិកម្មនៅខេត្តបាត់ដំបង ចូលក្នុងគម្រោងគាំទ្រ លើកស្ទួយយុវកសិករអ្នកបន្តវេនសហគមន៍កសិកម្ម ក្នុងនោះចុះទៅប្រមូលពត៌មានពីប្រធានសហគមន៍សំឡូតសាមគ្គី ស្ថិតនៅភូមិព្រៃរំចេក ឃុំតាសាញ ស្រុកសំឡូត សហគមន៍សំឡូតរតនៈផល ស្ថិតនៅភូមិស៊ុង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង សហគមន៍ ខាំ_កូគីឡូ៣៨ ស្ថិតនៅភូមិគីឡូ៣៨ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង និងសហគមន៍ ពន្លឺចែងមានជ័យ ស្ថិតនៅភូមិចែង ឃុំចែងមានជ័យ ស្រុកបាណន់ ខេត្តបាត់ដំបង និងពិភាក្សាពង្រឹងលើមុខរបររបស់សហគមន៍ ឲ្យមានដំណើរការល្អប្រសើរ។