ថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរឯកស័ក ព.ស២៥៦៣៩ត្រូវនឹងថ្ងៃទី២៩ខែ វិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារគម្រោងជំរុញផលិតកម្មស្បៀង( BFP) នៃមន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយ លោក គា ឈុន ប្រធានការិយាល័យសហគមន៍កសិកម្ម និងជាមន្រ្តីទទួលន្ទុកសហគម៍ និងឥណទាន បានចុះប្រជុំពង្រឹងសមត្ថភាពសហគមន៍កសិកម្មគ្រួសរុងរឿង នៅ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ដែលជាសហគមន៍ផលិតស្រូវចំណី។ កិច្ចប្រជុំនេះមានគោលបំណង -ដើម្បី ឲ្យសមាជិកសហគមន៍ទាំងអស់យល់ដឹងបន្ថែមពីគោលការណ៍ សកម្មភាព និងលទ្ធផលដែលទទួលបានពីគម្រោងកន្លងមក ហើយរួមសាមគ្គីភាពគ្នា ថែរក្សា គ្រប់គ្រង និងអនុវត្តបន្តដោយនិរន្តរភាពក្នុងសហគមន៍។
-រំលឹកពីតួនាទីក្រុមប្រឹក្សាភិបាល និងគណកម្មការត្រួតពិនិត្យសហគមន៍
-ការចុះបញ្ជីស្នាមគណនេយ្យសហគមន៍ -ជំរុញការផ្សព្វផ្សាយព័ត៌មានតាមបច្ចេកវិទ្យាទំនើបដូចជាទីផ្សារផលិតផល តាមរយះបណ្តាញសង្គមFacebook ឬខិតបណ្ណជាដើម -ជំរុញឲពង្រីកសមាជិកសហគមន៍បន្ថែម ដើម្បីធ្វើកុងត្រាជាមួយរោងម៉ាស៊ីន អឹមរូរ៉ាយ ប្រ៊ីកូ និងបានរំលឹកឡើងវិញពីបច្ចេកទេសផលិតស្រូវចំណីឲ្យមានគុណភាព និងមានការប្រគួតប្រជែងតម្រូវតាមទីផ្សារក្នុងនិងក្រៅស្រុក - ចែករំលែកនូវបទពិសោធន៍ល្អៗរបស់សហគមន៍ដែលមានដំណើរការល្អខាងទីផ្សារស្រូវជូនដល់សហគមន៍នេះ ។កិច្ចប្រជុំនេះមានកសិករចូលរួមចំនួន ២៥នាក់ ស្រី ១៧នាក់។
- សំណូមពរ សូមឲ្យមានពូជសុទ្ធល្អដើម្បីចែកជូនដល់សហគមន៍។


