??????????????????????????????????????????????????????????????????????????

03-Dec-2019

 នៅថ្ងៃសុក្រ ៣កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម សហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំស្រុករុក្ខគិរី បានចុះពិនិត្យគ្រួសារកសិករ ជាសមាជិកសហគមន៍កសិកម្ម ចិញ្ចឹមមាន់ស្រែ ៣គ្រួសារ ១សឿង ម៉ៅ ភេទប្រុស នៅភូមិស្រះថត ឃុំព្រៃត្រឡាច ស្រុករុក្ខគិរី សហគមន៍ពន្លឺថ្មីឃុំព្រៃត្រឡាច ចិញ្ចឹមមាន់យកពងចំនួន១០០មាន់ ២កសិករ សាន ធឿន ភេទប្រុស នៅភូមិមុខរាហ៍ ឃុំមុខរាហ៍២ ស្រុករុក្ខគិរី សហគមន៍កសិកម្មសម្រស់មុខរាហ៍ ចិញ្ចឹមមាន់យកសាច់៣៥០ មាន់ ចិញ្ចឹមកូនមាន់២៥០ កូន មេពូជ១០០ក្បាល ៣កសិករ កូយ មឹង ភេទប្រុស នៅភូមិមុខរាហ៍ ឃុំមុខរាហ៍២ ស្រុករក្ខគិរី សមាជិកសហគមន៍សម្រស់មុខរាហ៍ ចិញ្ចឹមមាន់សាច់៥០០មាន់ កូនមាន់៤៥០កូនមាន់ និងមេពូជ១៥០មេមាន់។ មាន់សាច់ដែលកសិករលក់តម្លៃ១៧០០០ រៀល ក្នុងមួយគីឡូក្រាម កូនមាន់បានវាក់សាំង២មុខ លក់ក្នុងតម្លៃ៥០០០រៀល កូនមាន់មួយ។បច្ចុប្បន្នគ្រួសារចិញ្ចឹមមាន់ស្រែមានចំនួន៥៦១គ្រួសារ។ តាមរយគម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច និងជីវភាពរបស់អង្គការទស្សនពិភពលោក នៅក្នុងស្រុករុក្ខាគិរី បានធ្វើឲ្យគ្រួសារកសិករចិញ្ចឹមមាន់ស្រែមានជីវភាពប្រសើរឡើង។