សម្របសម្រួលស្ដីពីការស្ដាឡើងវិញនៅសេដ្ធ​និងជីវភាពរបស់សហគមន៍កសិកម្ម

03-Dec-2019

នៅថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សហការជាមួយអង្គការទស្សនៈពិភពលោក ប្រចាំស្រុករុក្ខគិរី សម្របសម្រួលសិក្ខាសាលាស្តីពី ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងជីវភាព តាមរយៈខ្សែសង្វាក់ផលិតកម្មទីផ្សារ ដល់សហគមន៍កសិកម្ម ពន្លឺរស្មីស្តុកប្រវឹក សហគមន៍សម្រស់មុខរាហ៍ និងសហគមន៍ពន្លឺថ្មីឃុំព្រៃត្រឡាច នៅការិយាល័យអង្គការទស្សនៈពិភពលោក ស្ថិតនៅភូមិស្តុកប្រវឹក ឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង។ សហគមន៍ចូលរួមសរុបចំនួន១៤ នាក់ក្នុងនោះស្រី៦នាក់។

​​​​​​​